Breaking News
Loading...
Saturday, May 19, 2018

ហៅនុះហៅ! នារីអង់គ្លេសម្នាក់ជំពាក់លុយគេវ័ណ្ឌក រហូតទៅនៅជាមួយនឹងឪពុកម្ដាយវិញ ដោយសារយកលុយចងដៃមិត្តភក្តិ ដែលហៅសំបុត្រការ

May 19, 2018
ស្ត្រីម្នាក់ជាប់បំណុលគេរាប់ពាន់ផោន បន្ទាប់ពីចូលរួមពិធីមង្គលការ ២០ ដងក្នុងរយៈពេល ៤ ឆ្នាំកន្លង ត្រូវបានរិះគន់ដោយទស្សនិកជនក្នុងកម្មវិធី This Mornings។នាង Georgina Childs អាយុ ៣០ ឆ្នាំបាននិយាយថា នាងបង្ខំចិត្តទៅរស់នៅជាមួយឪពុកម្តាយរបស់នាងវិញនៅទីក្រុង Woodford ខេត្ត Essex ប្រទេសអង់គ្លេស។ ការប៉ាន់ប្រមាណពិធីនីមួយៗ នាងបានចំណាយប្រាក់ ២៧០ ផោន ដោយគិតទៅលើថ្លៃចំណាយធ្វើដំណើរ ការស្នាក់នៅ និងអំណោយសម្រាប់ជូនដល់កូនក្រមុំ។ ប៉ុន្តែនិយាយក្នុងកម្មវិធី This Mornings កាលពីថ្ងៃចន្ទ អ្នកគ្រប់គ្រងគណនេយ្យរូបនេះបាននិយាយថា នាងនឹងមិនឈប់ចូលរួមពិធីមង្គលការនោះទេព្រោះវាជា ពិបាកក្នុងការបដិសេធណាស់នៅក្នុងសង្គម។បន្ទាប់ពីបានបង្ហាញថានាងបានចំណាយប្រាក់ ៩ពាន់ផោនលើការអញ្ជើញក្នុងពិធីអាពាហ៍ពិពាហ៍ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះដែលក្នុងនោះមាន ៨ នាក់ ដែលនាងបានក្លាយជាអ្នកកំដរកូនក្រមុំ ហើយជំពាក់គេ ២ ពាន់ផោន។ ហើយនាងត្រូវបានគេចាត់ទុកថាជាមនុស្សល្ងីល្ងើដោយអ្នកទស្សនានៃកម្មវិធីរបស់ទូរទស្សន៍ ITV ។ Georgina បាននិយាយនៅថ្ងៃនេះថា “ដំបូងមានអារម្មណ៍រំភើប។ វាតែងតែល្អដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍មួយ ប៉ុន្តែនៅពេលអ្នកចាប់ផ្តើមមើលទៅលម្អិតពីកន្លែងល្អៗ ដែលជាកន្លែងដែលអ្នកត្រូវធ្វើដំណើរ កន្លែងស្នាក់នៅដែលអ្នកត្រូវកក់ ហើយអំណោយទាំងអស់ដែលអ្នកត្រូវយល់។ ពិតណាស់ថាតើអ្នកនឹងចំណាយប៉ុន្មាន?”។ទោះបីជានាងជំពាក់បំណុលយ៉ាងណាក៏ដោយនាងនិយាយថា នាងនឹងមិនឈប់ចូលរួមពិធីមង្គលការមិត្តភក្តិរបស់នាងទេ៕ ទស្សនាវីដេអូ

0 comments:

Post a Comment

 
Toggle Footer