រាជធានីបាងកក៖ ក្មេងទំនើងម្នាក់បានល្បួង នារីក្រមុំម្នាក់នាំទៅចាប់រំលោភ នៅក្នុងផ្ទះមួយ ប៉ុន្តែនៅពេលគេកំពុង ធ្វើសកម្មភាពរំលោភនោះ ក៏មានក្មេងតូចៗ២នាក់ចូលទៅ ធ្វើឲ្យគេភ័យខ្លាចបែកការ ទើបបង្ខំចិត្តសម្លាប់ ជនរងគ្រោះទាំង៣នាក់ ហើយត្រូវសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅតុលាការផ្ដន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត។
សមត្ថកិច្ចថៃនាំជនសង័្សយមកធ្វើត្រាប់តាមពីសកម្មភាពរបស់ជនជាប់ចោទ
មន្ត្រីនគរបាលក្រុងប៉ាទីយ៉ា បានឲ្យដឹងថា ជនជាប់ចោទ ឈ្មោះ Pracharkmajang អាយុ១៩ឆ្នាំ រស់នៅស្រុក Tha Muang ក្រុងប៉ាទីយ៉ា ខេត្ត Kanchanaburi ប្រទេសថៃ។ រីឯជនរងគ្រោះទាំង៣នាក់នោះ ទី១-ឈ្មោះ វិភាិវ ខាំសៃ ភេទស្រី អាយុ១៨ឆ្នាំ ទី២-ឈ្មោះចូសេ ដេវីដ ភេទប្រុស អាយុ៧ឆ្នាំ (កូនកាត់ថៃអាមេរិកាំង) និងទី៣-ឈ្មោះម៉ៃឃើល ជែម ភេទប្រុស អាយុ២ឆ្នាំ (កូនកាត់ថៃអាមេរិកាំង)។ ជនរងគ្រោះទាំង៣នាក់ រស់នៅក្នុងភូមិឃុំជាមួយ នឹងជនជាប់ចោទដែរ។
មន្រ្ដីនគរបាលក្រុងប៉ាទីយ៉ា បានបន្ត កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៤ កន្លងទៅ ជនជាប់ចោទបានល្បូងនារីរងគ្រោះ ទៅក្នុងផ្ទះដ៏ស្ងាត់មួយ ហើយគេ(ជនសង័្សយ) ក៏បានចាប់រំលោភជនរងគ្រោះរួច ក៏សម្លាប់នាងចោល។ ស្របពេលនោះ កុមាររងគ្រោះទាំង២នាក់ ក៏បានដើរចូលទៅក្នុងផ្ទះនោះ ឃើញពីសកម្មភាពរបស់ជនល្មើស ប៉ុន្តែដោយសារខ្លាចបែកការ ពីរឿងឃោរឃៅរបស់ខ្លួន ទើបជនល្មើស ចាប់ក្មេងរងគ្រោះទាំង២នាក់ អូសចូលទៅក្នុងផ្ទះនោះ រួចហើយសម្លាប់ចោលតែម្ដង។
មន្ត្រីនគរបាលដដែល បានបន្តថា បន្ទាប់ពីប្រព្រឹត្តអំពើរំលោភ សេពសន្ថវៈលើនារីរងគ្រោះ និងសម្លាប់ជនរងគ្រោះ ទាំង៣នាក់រួចហើយ ជននេះ ក៏បានរត់គេចខ្លួន ទៅសំងំលាក់ខ្លួនរស់នៅជាមួយ នឹងស្រីស្នេហ៍របស់គេ។ ក្រោយពេលកើតមាន អំពើឃាតកម្មទៅលើជនរងគ្រោះ ទាំង៣នាក់នោះមក ប្រជាពលរដ្ឋបានរាយការណ៍ ទៅសមត្ថកិច្ចថៃ ហើយមន្ត្រីជំនាញ និងអាជ្ញាធរក៏បានចុះទៅកាន់ កន្លែងកើតហេតុ ពិនិត្យ និងធ្វើកោសល្យវិច័យ ទៅលើសាកសពរបស់ របស់ជនរងគ្រោះ ព្រមទាំងសាកសួរព័ត៌មានពីប្រជាពលរដ្ឋ នៅជុំវិញកន្លែងកើតហេតុ។
មន្ត្រីនគរបាលដដែលបានបន្តថា តាមរយៈការធ្វើកោសល្យវិច័យ និងការស៊ើបអង្កេត យ៉ាងល្អិតល្អន់របស់សមត្ថកិច្ចជំនាញថៃ ទើបឈានទៅដល់ការ កំណត់មុខសញ្ញារបស់ជនល្មើស។ នៅពេលសមត្ថកិច្ចចុះទៅដល់ កន្លែងដែលជនល្មើស លាក់ខ្លួននោះ គឺមុនដំបូងជននេះ បម្រុងនឹងបាញ់តបត ជាមួយនឹងសមត្ថកិច្ច ប៉ុន្តែដោយសារសមត្ថកិច្ច ធ្វើការតាមជំនាញរបស់ខ្លួន ទើបគេយល់ព្រមទម្លាក់កាំភ្លើងចោល ហើយប្រគល់កាំភ្លើងឲ្យសមត្ថកិច្ចតាមសម្រួល។
មន្ត្រីនគរបាលក្រុងប៉ាទីយ៉ា បានបន្តថា ក្រោយពេលកសាងសំណុំរឿង បញ្ជូនទៅតុលាការរួច ទើបនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ សាលាដំបូងក្រុងប៉ាទីយ៉ា បានសម្រេចចេញ កាត់ក្ដីផ្ដន្ទាទោសជនជាប់ចោទ ដាក់ក្នុងពន្ធនាគាររយៈពេល៦ឆ្នាំ ពីបទរំលោភសេពសន្ថវៈ។ ប៉ុន្តែដោយសារជននេះ ព្រមទទួលសារភាព ពីកំហុសរបស់ខ្លួន ទើបតុលាការបន្ធូរបន្ថយទោស មកនៅជាប់គុករយៈពេល៣ឆ្នាំ រួចហើយតុលាការ បានប្រគល់ជនជាប់ចោទ ឲ្យទៅសមត្ថកិច្ចនាំទៅឃុំឃាំង ដើម្បីរង់ចាំការកាត់ទោស ពីបទឃាតកម្មលើជនរងគ្រោះ បីនាក់បន្តទៀត។
មន្ត្រីនគរបាលដដែល បានបន្តថា បើតាមសំណុំរឿងឃាតកម្មនេះ គឺជនជាប់ចោទអាចប្រឈមមុខ នឹងជាប់ពន្ធនាគារអស់មួយជីវិត។ ប៉ុន្តែបើបើទោះជាតុលាការ កាត់ទោសឲ្យជននេះ ជាប់គុកអស់មួយជីវិតក្ដី តែអាណាព្យាបាល និងសាច់ញាតិក៏នៅតែទទូច ចង់ឲ្យតុលាការកាត់ទោសប្រហារជីវិត ជនជាប់ចោទ ទើបសមតាមបំណងរបស់ពួកគេ៕
Thursday, December 28, 2017
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment